​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​យុទ្ធជន​ដែល​បាន​ពលី​ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី​នា​ខេត្តសៀមរាប​

​ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៦ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​យុទ្ធជន​ដែល​បាន​ពលី​ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី នា​ខេត្តសៀមរាប ។​

​ស្ថិត​ក្នុង​បរិយាកាស​ដ៏​សោកសៅ​នេះដែរ លោកជំទាវ​បណ្ឌិត បាន​ពាំនាំ​ប្រសាសន៍​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត រួម​ជាមួយ​ប្រសាសន៍​សាកសួរ​សុខទុក្ខ​ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព​។ ជាមួយគ្នានេះ​លោក​ជំទាវ​បណ្ឌិត ក៏បាន​នាំយក​មក​ជាមួយ​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត មាន​ដូច​ជា​ថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និង​សម្ភារៈ​ចាំបាច់​ផ្សេងៗ ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព ដើម្បី​ជួយ​ទ្រទ្រង់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។​

​ថ្នាក់ដឹកនាំ រួម​ទាំង​ប្រជាជន​កម្ពុជា​ទាំងអស់​សូម​ដឹងគុណ និង​ចងចាំ​នូវ​ពលី​កម្ម​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​យុទ្ធជន​កម្ពុជា​គ្រប់ៗ​រូប​ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ក្នុង​បុព្វហេតុ​ការពារ​ដែន​អធិបតេយ្យ ក៏ដូចជា​នាំមក​នូវ​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​។​

Leave a Reply

Your email address will not be published. Required fields are marked *