លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី “​អភិបាលកិច្ច និង​ការគ្រប់គ្រង​”

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២៦ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី “​អភិបាលកិច្ច និង​ការគ្រប់គ្រង​” ។

​ជា​ប្រសាសន៍​ចាប់ផ្តើម​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ លោកជំទាវ​បណ្ឌិត បាន​ពាំនាំ​ព្រះរាជ​សុ​វណ្ណី​ផ្តាំ​សួរសុខទុក្ខ និង​កោតសរសើរ​ពី សម្តេច​ព្រះមហាក្សត្រី ព្រះ​វ​រាជមាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា ព្រមទាំង​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​កោតសរសើរ​ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី​ទាំងអស់​ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​បុព្វហេតុ​មនុស្សធម៌​ជាមួយ​កាកបាទក្រហម​កម្ពុជា​កន្លងមក​។ បន្ថែម​ពីលើ​នេះ លោកជំទាវ​បណ្ឌិត ក៏​បាន​ថ្លែងអំណរគុណ​លោកស្រី Dorsa Nazami-Salman ប្រធាន​បេសកកម្ម​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​(ICRC) ដែល​តែង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ល្អ ការរួម​សុខ​រួមទុក្ខ និង​ការគាំទ្រ​ផ្សេងៗ ដើម្បី​ជួយ​ជំរុញ​ដល់​កាកបាទក្រហមកម្ពុជា​។​

​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ លោកជំទាវ​បណ្ឌិត បាន​ឯកភាព​លើ​ទិសដៅ​ការងារ​បន្ត​របស់​អង្គប្រជុំ​ជូន​គណៈកម្មាធិការ​សាខា និង​ក្រុម​ប្រតិបត្តិ មានដូចជា (១) អភិបាលកិច្ច​ល្អ ក្នុង​ការ​កំណត់​តួនាទី​ភារកិច្ច​យ៉ាង​ច្បាស់លាស់ (២)​ការពង្រឹង​តម្លាភាព និង​គណនេយ្យភាព ដើម្បី​ជា​ដើមទុន​នៃ​ការជឿទុកចិត្ត (៣)​ការបន្ត​រៀនសូត្រ និង​កែលម្អ​ជានិច្ច (៤)​កាតព្វកិច្ច​ក្នុង​ការរក្សា​សុវត្ថិភាព​ការងារ (៥)​ការអនុលោម​តាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​(៦)​ទិវា ៨ ឧសភា គឺជា​ចលនា​មនុស្សធម៌​ដ៏​ផុលផុស​។​

Leave a Reply

Your email address will not be published. Required fields are marked *