ចាប់ឈើនៅរមាំងសរ តាមសំណើរលោកង៉ា

ខេត្តកំពង់ស្ពឺ៖ កាលពីពេលថ្មីៗនេះ មានបងប្អូន ប្រជាពលរដ្ឋបានរាយការណ៍ មកកាន់អង្គភាពសារព័ត៌មាន រស្មីនាគមាស និង CT-NEWS យើងអោយដឹងថា មានការលួច​លាក់ស្តុកឈើ ជាច្រើនកន្លែង តាមផ្ទះប្រជាពលរដ្ឋមួយចំនួនក្នុង ភូមិរមាំងសរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។​

ក្រោយពីទទួលព័ត៌មានបាន វេលាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នេះ អង្គភាពយើង រួមជាមួយបងប្អូន ជាច្រើនអង្គភាពទៀត បានចុះទៅតំបន់នោះតាមការរាយ ការណ៍ ស្រាប់តែប្រទះ​ឃើញ ការលួចលាក់ឈើ តាមផ្ទះប្រជា​ពល​រដ្ឋ នៅភូមិឃុំខាងលើពិតប្រា​កដមែន។​

មិនតែប៉ុណ្ណោះ ឃើញមានក្រុមឡានដឹកដីបានយកគ្រឿងចក្រ ទៅកាយយកអាច់ដីនៅតំបន់នោះដែរ តែមិនដឹងថាមានច្បាប់អាជីវកម្មឬអត់នោះទេ ?​តែពលរដ្ឋភាគច្រើនសង្ស័យថា ប្រហែលជាអត់ច្បាប់ហើយបានដាក់មេប្រូចបើកគ្រឿងចក្ររត់ដូចច្នេះ។​

ពលរដ្ឋសំណូមពរ អោយមន្ត្រីជំនាញ សួររកឯកសារគ្រឿងចក្រនោះផង សូម្បីតែមេភូមិ មេឃុំក៏មិនដឹងដែរ បើអត់ច្បាប់មែនត្រូវតែអនុត្តច្បាប់ចំពោះម្ចាស់គ្រឿងចក្រនោះ។​

ពលរដ្ឋបានលួចខ្សឹបប្រាប់បន្តរទៀតថា ឈើទាំងនេះជារបស់ ថៅកែង៉ា រស់នៅភូមិជាំ ឃុំតាសាល ដែរគាត់គឺជាមេឈ្មួញកណ្តាលដុះស្លែ នៅតំបន់នេះ តែងតែគងគៀរពលរដ្ឋ អោយទៅកាប់ឈើ ពីតំបន់ព្រៃយកមកលក់អោយខ្លួន ហើយខ្លួន យកលក់បន្តរ។​

ក្រុមការងារ បានខលទាក់ទងទៅលោកង៉ាដែរ តែលោកង៉ាបដិសេដថា មិនមែនឈើគាត់ទេ?​ធ្វើតាមច្បាប់ទៅ។​

ក្រោយពីឃើញដូចនោះ ក្រុមការងារបានរាយការណ៍ជូនលោក នុត ប៉ូលីន អាវុធហត្ថលើផ្ទៃប្រទេស លោកថាអោយទាក់ទងទៅខាងមន្ត្រីបរិស្ថានសិនទៅ បើគេមិនធ្វើ ចាំគាត់ធ្វើ ក្រោយ​មកក៏រាយការបន្តរ ទៅលោក ឱម ម៉ាក់ធារី ប្រធានមន្ទីបរិស្ថានខេត្តកំពង់ស្ពឺ ។​

លោកប្រធានមន្ទី បានដាក់បទបញ្ជារអោយលោក ឡុង សុី តួនាទី ប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្ត្រកំពង់ស្ពឺ
ដឹកនាំកម្លាំងចុះបង្ក្រាបតាមការរាយការណ៍ពីបងប្អូនសារព័ត៌មានយើង ។​

មួយសន្ទុះធំក្រោយមក ក៏ឃើញវត្តមានលោក លី សុផា ប្រធានស្នាក់ការរង ឧទ្យាន​ជាតិ​ជួរភ្នំក្រវាញ(បឹងឃ្លោង) មក​ដល់ទីតាំងមុនគេ ក្រោយមក ក៏ឃើញវត្តមាន លោក ឌី សុីយ៉ា ប្រធានស្នាក់ការឧទ្យានជាតិជួរភ្នំក្រវាញ បានដឹកនាំកូន​ចៅ ២នាក់មកជាមួយផងដែរ ។​

មកសន្ទុះធំមកទៀតបាន ឃើញ វត្តមានលោក ឡុង សុី មកដល់ លុះកម្លាំងមន្ត្រីបរិស្ថានមកជុំគ្នាអស់ហើយ ក៏ចាប់ផ្តើមចុះអនុវត្តការងារភ្លាមនោះតែម្តង។​

ឈើដែរឃើញ និងបានចង្អុលប្រាប់ មន្ត្រីជំនាញបរិស្ថានជាក់ស្តែង មានចំនួន៣៤ដុំ
និងមានចំនួន៦ទីតាំង។​

ទី១/ មាន៤UTM
4036452N-5229037E៧ដុំ
403513N-5229416E២ដុំ
4032871N-5229696E១ដុំ
4035052N-5229422E៨ដុំ
សរុប ១៨ដុំ

ទី២/ មាន១UTM
48P (377091-1291112) ៣ដុំ

ទី៣/ មាន២UTM
48P (376798-1290601)១ដុំ
48P (376824-1290594)១ដុំ

ទី៤ មាន២UTM
48P (376895-1290968)១ដុំ
48P (376903-1290982)១ដុំ

ទី៥ មាន១UTM
48P (378883-1291715)៥ដុំ

ទី៦ មាន២UTM
48P (378877-1291694)៤ដុំ
48P (378890-1291680)៤ដុំ

សរុប៣៨ដុំ តែក្នុងនោះមានចំនួន៣ទីតាំងគឺ(ទី៣ ទី៥ ទី៦) និងទីតាំងទី១ចំណុច​UTM403513N-5229416Eពលរដ្ឋគាត់ថាសុំយកមកធ្វើផ្ទះ និងសំភារះប្រើប្រាស់ផ្សេងៗ។​

យើងកំពុង រង់ចាំរបាយការណ៍លំអិតពីមន្ត្រីជំនាញបន្ថែមទៀត រួមទាំងកិច្ចសន្យាជាមួយពលរដ្ឋផងដែរ។​

បើមានភាគីណាមួយប្រតិកម្ម ក្រោយពីចុះផ្សាយ អាចទាក់ទងអង្គភាពយើងបាន រៀងរាល់ម៉ោងធ្វើការ ដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាន។​

Leave a Reply

Your email address will not be published. Required fields are marked *