ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែង​អំណរ​គុណប្រទេសជប៉ុន ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយស្វែងរកសន្តិភាពឱ្យកម្ពុជា

21/11/23
ភ្នំពេញ៖​ដំណើរទស្សនកិច្ចរបស់វិនិយោគិនជប៉ុនមកកម្ពុជាលើកនេះគឺជាកិច្ចចាប់ផ្តើមរវាងកម្ពុជា ជប៉ុន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងស្អិតរមួតជាមួយគ្នាដើម្បីធ្វើកិច្ចសហការលើវិស័យជាច្រើនបន្ថែមទៀត។
————————–
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែង​អំណរ​គុណប្រទេសជប៉ុន ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយស្វែងរកសន្តិភាពឱ្យកម្ពុជា។ ដោយសារការជួយពីភាគីប្រទេសជាមិត្តទាំងអស់ វប្បធម៌នៃសុខសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ បានចាក់រឹសក្នុងក្រអៅបេះដូងនៃប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ហើយចលនាជ្រុលនិយមត្រូវបានបញ្ចប់។

ជប៉ុនក៏បានជួយស្ដារគ្រប់ខឿនទាំងអស់នៃសង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងនោះបានផ្តល់សម្ភារៈបច្ចេកទេសក្រោមទឹកប្រាក់ជាច្រើន ដើម្បីជួយពន្លឿនការចុះបញ្ជីដីធ្លីទាំងអស់នៅកម្ពុជា ដែលជាការងារអាទិភាពសម្រាប់អាណត្តិថ្មីនេះ ដាក់ចេញដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី។

នេះបេីយោងទៅតាមកម្មវិធី​ជំនួបនាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ នៅក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​ រវាង​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់​ ជាមួយគណៈប្រតិភូក្រុមហ៊ុនឯកជនជប៉ុន ដឹកនាំដោយលោកបណ្ឌិត Hiroto IZUMI អតីតទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន និងជាអ្នករៀបចំគោលនយោបាយលើវិស័យលំនៅឋានជប៉ុន ។

Leave a Reply

Your email address will not be published. Required fields are marked *